Friday, January 17, 2014

ពិធីបើកវគ្គបណ្ដុះបណ្ដាលមន្ត្រីសង្ឃផ្នែក "សង្ឃាភិបាល"

 នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣ គណៈសង្ឃនាយកនៃព្រះរាជា​ណាចក្រ​កម្ពុជា បានរៀបចំឱ្យមានការ​បើកនូវវគ្គបណ្ដុះ​បណ្ដាលមន្ត្រីសង្ឃថ្នាក់ខេត្ត ទូទាំងព្រះរាជាណាចក្រកម្ពុជា ស្តីពីផ្នែក សង្ឃាភិបាល ចំនួន៧ថ្ងៃ គឺចាប់ពីថ្ងៃទី១១-១៧ ខែធ្នូ ឆ្នាំ២០១៣ ដើម្បឱ្យមន្ត្រីសង្ឃ​ទាំងអស់​បានយល់ ដឹងនូវ​ផ្នែក​រដ្ឋបាល ក៏ដូចជាភាពជាអ្នកដឹកនាំក្នុង ការធ្វើឱ្យព្រះពុទ្ធ សាសនា​មាន​ការរឹងមាំ និងរីកចម្រើននាពេលអនាគត ។