បារមី១០



បារមី១០ រឺ ទសបារមី
បារមីជាបដិបទាដ៏ខ្ពងខ្ពស់ ប្រកបដោយគុណធម៌ដែលប្រព្រឹត្តទៅដ៏ខ្ពងខ្ពស់ គឺសេចក្តីល្អដែលបំពេញយ៉ាងពិសេស ដើម្បីសម្រេច គោលដៅដ៏ខ្ពងខ្ពស់ដូចជាការត្រាស់ដឹងជាព្រះពុទ្ធ និងបានជាមហាសាវកជាដើម​។
១. ទានបារមី៖ ការឲ្យការបូជា​ការធ្វើអំណោយ ប្រាសចាកពីការកំណាញ់ ធ្វើអំណោយជាទ្រព្យសម្បត្តិ ការផ្តល់ អភ័យ ការផ្តល់ឱកាស។
២. សីលបារមី៖ ការរក្សាកាយវាចាឲ្យរៀបរយ សេចក្តីប្រព្រឹត្តល្អត្រូវតាមរបៀបវិន័យ​ ការរក្សាកាយវាចាចិត្តឲ្យល្អបរិសុទ្ធប្រពៃ (ក្នុងភូរិទត្ត ជាតក)។ ឧហរណ៍អ្នកជាប់សីល៥ សីល៨ និងសីល១០ តែងជា មនុស្សរស់នៅស្លូតបូតមានចិត្តល្អប្រសើរ។
៣. នេក្ខម្មបារមី៖ ការចេញបួស ការរលាស់ខ្លួនរលាស់ចិត្តឲ្យផុតពីកាមគុណ ជាការផ្តាច់ចិត្តមិនឲ្យជាប់ ជំពាក់នឹងទ្រព្យសម្បត្តិ រូបសម្បត្តិ ដែលជារបស់មិនទៀងទាត់ក្នុងលោកនេះនាំកើតវិលវល់ក្នុងវាលវដ្តសង្សារ។
៤. បញ្ញាបារមី៖ ការមានចំណេះដឹង ការធ្វើឲ្យដឹងនូវហេតុផល យល់ដឹងសភាវៈទាំងឡាយទៅ យាមសេចក្តីពិត ការដឹងច្បាស់នូវសភាវៈ ប្រែប្រួលឆ្ពោះទៅរកការរីក ចំរើន ឬការវិនាសទៅវិញ។ ជាពិសេស ដឹងច្បាស់នូវគំនិត ដើម្បីចោទ និងដោះស្រាយបញ្អា ដោយល្បិច ការកើត ចាស់ ឈឺ ស្លាប់ (ក្នុងមហោសថជាតក)។
៥. វិរិយៈបារមី៖ សេចក្តីព្យាយាម សេចក្តីក្លៀវក្លា មិនខ្លាចឧបស័គ ព្យាយាមទៅមុខ មិនលះ បង់ចោលនូវធុរៈនាទី ឧស្សាហ៍ព្យាយាមធ្វើការដោយមិនបោះបង់ចោល កណ្តាលផ្លូវ (ក្នុងមហាជនកជាតក)។
៦. ខន្តីបារមី៖ សេចក្តីអន់ធន់ សេចក្តីអត់ធន់ដោយសតិបញ្ញា ឃុំគ្រងខ្លួនឲ្យនៅក្នុងអំណាចហេតុផលនិងផ្លូវ ដែលប្រព្រឹត្តស្រេច ដើម្បីគោលដៅត្រូវ មិនលុះក្នុងអំណាចកិលេសតណ្ហាអូសទាញ ការអត់ធន់នឹងសេចក្តីទុក្ខ (ក្នុងច័ន្ទកុមារជាតក)។
៧. សច្ចៈបារមី៖ ការកាន់យកសេចក្តីពិត គឺនិយាយពិតធ្វើពិត និងចិត្តស្មោះ​ត្រង់ កាន់ពាក្យពិតមិនរើរុះ មិនភូតភរ កុហក់ បោកប្រាស់ (ក្នុងវិធូរជាតក)។
៨. អធិដ្ឋានបារមី៖ សេចក្តីតាំងមាំ ការសម្រេច ចិត្តដាច់ខាត ដាក់គោលដៅនៃការធ្វើរបស់ខ្លួនឲ្យប្រាកដ និងដើរតាមនោះយ៉ាងតឹងរឹង តាំងចិត្តមាំដើម្បីឲ្យបានសំរេច ការផ្តោតចិត្តមិនកែប្រែ (ក្នុងនេមរាជ ជាតក)។
៩. មេត្តាបារមី៖ សេចក្តីស្រឡាញ់ពេញចិត្ត សេចក្តីប្រាថ្នាល្អ មានមេត្រីគិតជួយយកអាសា ឲ្យអ្នកដទៃ និងសត្វលោកទាំងពួងអោយមានសេចក្តីសុខចម្រើន ផ្សព្វផ្សាយសេចក្តីរាប់អានចំពោះសត្វមិនរើសមុខ (សុវណ្ណសាម ជាតក)។
១០. ឧបេក្ខាបារមី៖ ការធ្វើចិត្តឲ្យនៅកណ្តាល ការដាក់ចិត្តឲ្យស្ងប់ជានិច្ច មិនលំអៀងទៅដោយសេចក្តីស្រឡាញ់ ឬស្អប់ តាំងចិត្តជាកណ្តាលមិនល្អៀងទៅខាងណា (ក្នុងនារទជាតក)។
ព្រះបារមី៣០
ឥតិបិ ទាន បារមី សម្បន្នោ សោ ភគវា
ឥតិបិ ទាន ឧបបារមី សម្បន្នោ សោ ភគវា
ឥតិបិ ទាន បរមត្ថបារមី សម្បន្នោ សោ ភគវា ។
ឥតិបិ សីល បារមី សម្បន្នោ សោ ភគវា
ឥតិបិ សីល ឧបបារមី សម្បន្នោ សោ ភគវា
ឥតិបិ សីល បរមត្ថបារមី សម្បន្នោ សោ ភគវា ។
ឥតិបិ នេក្ខម្ម បារមី សម្បន្នោ សោ ភគវា
ឥតិបិ នេក្ខម្ម ឧបបារមី សម្បន្នោ សោ ភគវា
ឥតិបិ នេក្ខម្ម បរមត្ថបារមី សម្បន្នោ សោ ភគវា ។
ឥតិបិ បញ្ញា បារមី សម្បន្នោ សោ ភគវា
ឥតិបិ បញ្ញា ឧបបារមី សម្បន្នោ សោ ភគវា
ឥតិបិ បញ្ញា បរមត្ថបារមី សម្បន្នោ សោ ភគវា ។
ឥតិបិ វិរិយ បារមី សម្បន្នោ សោ ភគវា
ឥតិបិ វិរិយ ឧបបារមី សម្បន្នោ សោ ភគវា
ឥតិបិ វិរិយ បរមត្ថបារមី សម្បន្នោ សោ ភគវា ។
ឥតិបិ ខន្តី បារមី សម្បន្នោ សោ ភគវា
ឥតិបិ ខន្តី ឧបបារមី សម្បន្នោ សោ ភគវា
ឥតិបិ ខន្តី បរមត្ថបារមី សម្បន្នោ សោ ភគវា ។
ឥតិបិ សច្ច បារមី សម្បន្នោ សោ ភគវា
ឥតិបិ សច្ច ឧបបារមី សម្បន្នោ សោ ភគវា
ឥតិបិ សច្ច បរមត្ថបារមី សម្បន្នោ សោ ភគវា ។
ឥតិបិ អធិដ្ឋាន បារមី សម្បន្នោ សោ ភគវា
ឥតិបិ អធិដ្ឋាន ឧបបារមី សម្បន្នោ សោ ភគវា
ឥតិបិ អធិដ្ឋាន បរមត្ថបារមី សម្បន្នោ សោ ភគវា ។
ឥតិបិ មេត្តា បារមី សម្បន្នោ សោ ភគវា
ឥតិបិ មេត្តា ឧបបារមី សម្បន្នោ សោ ភគវា
ឥតិបិ មេត្តា បរមត្ថបារមី សម្បន្នោ សោ ភគវា ។
ឥតិបិ ឧបេក្ខា បារមី សម្បន្នោ សោ ភគវា
ឥតិបិ ឧបេក្ខា ឧបបារមី សម្បន្នោ សោ ភគវា
ឥតិបិ ឧបេក្ខា បរមត្ថបារមី សម្បន្នោ សោ ភគវា តិ ។

0 comments:

Post a Comment