ទស្សនៈវិជ្ជា



ទស្សនៈវិជ្ជាច្បាប់ព្រះពុទ្ធសាសនាក្នុងបដិច្ចសមុប្បាទធម៌

ក្នុងទ្រឹស្តីព្រះពុទ្ធសាសនាមានទ្រឹស្តីជាច្រើនដែលបានសម្តែងទាក់ទងទៅ នឹង​សេចក្តី​សុខ​របស់​មនុ​ស្ស លោកទំាងមូលជាពិសេសទស្សនវិជ្ជាពុទ្ធសាសនាដែលទាក់ទងទៅនឹងច្បាប់ ។ នៅក្នុងនោះទស្សនវិជ្ជាពុទ្ធ សាសនា​បដិច្ចសមុប្បាទ ដែលជាទ្រឹស្តីមួយដែលសម្តែងពីហេតុផលឲ្យយើងបានសិក្សាពិចារណារក ដើម ហេតុ​នៃការកើត និងការស្លាប់ វិលវល់ក្នុងវាលវដ្តសង្សារមិនចេះចប់មិនចេះហើយ។
          ១.ទ្រឹស្តីបដិច្ចសមុប្បាទធម៌ គឺជាទ្រឹស្តីភ្ជាប់ហេតុទៅនិងផល។អ្វីៗដែលកើតមានឡើង គឺជាផល
នៃ​​ហេតុខាងដើម។
          . ទ្រឹស្តីបដិច្ចសមុប្បាទធម៌បានបញ្ជាក់ថាៈ
Ø  បើនេះមាននោះក៏មាន
Ø  បើនេះគ្មាននោះក៏គ្មាន
Ø  បើនេះរលត់នោះក៏រលត់។ល។
ដូច្នេះនេះតាមលទ្ធិពុទ្ធសាសនាពុំមានសភាវៈណាមួយកើតឡើងដាច់តែឯងដោយគ្មានហេតុបច្ច័យទាក់ទងគ្មាឬពឹងពាក់គ្នានោះទេ។ចំពោះដំណើរកើតស្លាប់នៃមនុស្សទ្រឹស្តីបដិច្ចសមុប្បាទបានលើយកការទាក់ទងគ្នារវាងបុព្វហេតុទាំង១២ ។  មរណៈនាំឲ្យកើតមានបរិទេវៈ(Lamentation)ស្រែកតំអូញសោក សង្រេងទុក្ខ ទោមស្សលំបាក់វេទនា។ល។បើធាតុណាកើតឡើងធាតុឯទៀតៗក៏កើតឡើងបន្តបន្ទាប់គ្នាដូចជាអវិជ្ជាកាលបើកើតមានហើយអវិជ្ជានោះនាំឲ្យកើតសង្ខារឯសង្ខារនាំឲ្យកើតវិញ្ញាណតទៅទៀតហូរហែរហូតដល់នាំឲ្យមានជរាមានមរណៈ ។ ផ្ទុយទៅវិញបើអវិជ្ជារលត់សង្ខារក៏រលត់តៗគ្នាលុះត្រាតែអស់រលឹងដែលហៅថា និរោធៈ ពោល គឺការជ្រះស្រឡះការរលត់រលាយអស់នូវឬសគល់នៃការកើតស្លាប់ឬនៃទុក្ខនេះឯង។  ទំនាក់ទំនងគ្នា បែបនេះមានសភាពដូចច្រវាក់ដែលប្រទាក់គ្នាជាកម្រង (Chain of Casual Connection )ឬជារង្វង់មូល ពុំមានចុងមានដើមហើយដែលមានចលនាវិលចុះវិលឡើងមិនចេះចប់ដែលឲ្យឈ្មោះថាកងនៃវត្ថុសង្សារ។
២.ដូចម្តេចហៅថាបដិច្ចសមុប្បាទធម៌?
គោលការណ៍សំខាន់របស់បដិច្ចសមុប្បាទធម៌ (Interele penclent ) ​គឺជាការភ្ជាប់ហេតុទៅ នឹង ផល និយាយអំពីដំណើរនៃច្បាប់ធម្មជាតិដែលប្រព្រឹត្តទៅរបស់ចក្រវាឡឬវដ្តៈ ។ លោកៈធាតុទាំងអស់ត្រូវមាន ដំណើរមួយស្របគ្នាតាមការវិភាគរបស់វដ្តៈដែលរុញច្រានលោកនេះឲ្យមានភាពទំនាក់ទំនងគ្នាទៅវិញទៅមក  មានហេតុផលច្បាស់លាស់ដែលគេពុំអាចខ្វះបានក្នុងការយកមកប្រើធ្វើជាប្រភពនៃបញ្ញាត្តិ។
ក.អត្ថន័យនៃបដិច្ចសមុប្បាទធម៌​(Meening of Interele penclent )
តាមភាសាបាលីបដិច្ចសមុប្បាទធម៌«បដិច្ចនិងសមុប្បាទៈបដិច្ចប្រែថាអាស្រ័យដោយ (By reason of ) សមុប្បាទៈប្រែថាការកើតឡើងព្រម (Origination , Arising, រួបរូមស័ព្ទទាំង ពីរមក ប្រែថាការ កើត ឡើង អាស្រ័យគ្នា (ធម៌កើតឡើងអាស្រ័យហេតុនិងផលមានជាអាទិ៍។
បដិច្ចសមុប្បាទធម៌ៈបង្ហាញនូវទ្រឹស្តីហេតុនិងផលសសហេតុកតានៃពុទ្ធសាសនា ។ ដូចដែលស័ព្ទ ខាងលើបានបង្ហាញហេតុនិងផលគឺជាឪវាទ ដែលស្តីអំពីរបៀបយ៉ាងណាដែលរឿងរ៉ាវឬបញ្ញាអ្វីមួយកើតឡើង បណ្តាលឲ្យមានឡើងបង្កហេតុកើតហេតុជាដើម ។ លក្ខណៈទូទៅនៃធម្មជាតិឬធម្មតាដែលបង្ហាញរបៀប យ៉ាងណាដែលអ្វីៗកើតឡើងនោះហៅថាបដិច្ចសមុប្បាទដែលមកពីពាក្យ(បដិច្ច+សម+ឧប្បាទ) មានន័យថា អ្វីៗកើតឡើងដោយសារហេតុនិងបច្ច័យ។ពាក្យបដិច្ចសមុប្បាទនេះគឺពន្យល់នូវការវិវត្តន៏ទៅនៃហេតុនិងបច្ច័យរបស់ធម្មជាតិដែលធ្វើសកម្មភាពក្នុងលោកទាំងនេះផ្សេងៗដោយឡែកពីគ្នា។
និយាយជាទូទៅគឺមាននូវទ្រឹស្តីហេតុនិងផលសំខាន់ៗ៤ប្រភេទនៅក្នុងជំនាន់ពុទ្ធសម័យក្នុងប្រទេសឥណ្ឌា
          ប្រភេទទី១សយំកតំមានន័យថាហេតុកើតឯងហេតុកើតឯងនេះមានន័យទៀតថាអ្វីៗកើតឡើងដោយសារឯងអាត្ម័នឬអត្ត។
          ប្រភេទទី២បរំកតំមានន័យថា «អ្វីៗគ្រប់យ៉ាងនបណ្តាលមកពីហេតុខាងក្រៅឬហេតុដទៃ» ដោយ ប្រកាន់នូវជំហរថាអ្វីៗបណ្តាលមកពីឥទ្ធិពលឬបហិទ្ធិឬទ្ធិខាងក្រៅឬភ្នាក់ងារខាងក្រៅ។ឥទ្ធិពលឬមហិទ្ធិឬទ្ធិឬមួយក៏ភ្នាក់ងារខាងក្រៅនេះអាចជាទេវៈអាទិទេពវាសនាសំណាងនេះគឺជាហេតុវាទដ៏ពេញនិយមដែលមាននៅក្នុងសម័យកាលនោះ។
          ប្រភេទទី៣សយំកតញ្ញបរំកតញ្ចមានន័យថាហេតុកើតឡើងឯងនិងហេតុខាងក្រៅ។ទ្រឹស្តីហេតុវាទនេះក៏ពេញនិយមណាស់ដែរហើយអ្នកដែលបូកបញ្ចូលនូវទ្រឹស្តីទាំងពីរខាងលើនេះចូលគ្នារួចបង្កើតនូវទ្រឹស្តីមួយនេះឡើងជាពិសេសគឺជិនមហាវិរៈដែលជាមេសាសនាដ៏ល្បីល្បាញមួយរូបនៅក្នុងសម័យកាលនោះ
          ប្រភេទទី៤នៅពេលដែលនិយាយទស្សនៈវិជ្ជាទាំងនេះទទួលស្គាល់នូវហេតុនេះខ្លះគឺមានអ្នកដទៃផ្សេងទៀតបដិសេធនូវចលនានៃហេតុពួកគេគាំទ្រាំថាអ្វីៗគ្រប់យ៉ាងកើតឡើងគឺដោយសារ «ចៃដន្យយទិច្ចាវាទ» ឬក៏ដោយសារ» គ្មានហេតុគ្មានបច្ច័យអហេតុអប្បច្ចយាឬក៏ «គ្មានការអាស្រ័យលើ ហេតុអ្វីទាំងអស់អធិច្ចសមុប្បន្នា។
       ទាំងនេះគឺជាទ្រឹស្តីហេតុនិងផលដែលត្រូវបានទទួលស្គាល់ដោយប្រពៃណីនៅក្នុងជំនាន់នោះ។
ព្រះពុទ្ធពិចារណាយ៉ាងល្អិតល្អន់នូវទ្រឹស្តីទាំងនោះហើយសែងយល់ឃើញថាទ្រឹស្តីទាំងនោះ គឺវាខុសវាប្រាស ចាកពីការណ៏ពិត ។ នូវលក្ខណៈធម្មជាតិនេះបានធ្វើឲ្យព្រះអង្គជ្រាបថាអ្វីៗគ្រប់យ៉ាងកើតឡើ់ង គឺអាស្រ័យ លើហេតុនិងបច្ច័យរបស់វា។
          ព្រះអង្គទ្រង់ប្រមើលមើលឃើ់ញថាអ្វីៗកើតឡើងដោយសារចលនាហេតុនិងបច្ច័យហើយនោះ គឺជា លក្ខណៈទូទៅនៃធម្មជាតិ ។ ដូច្នេះហើយបានជាព្រះពុទ្ធទ្រង់សំដែងអំពីការយល់ដឹងនូវគោលការណ៏ហេតុ និងផលនេះរួចហើយព្រះអង្គក៏សំដែងតទៅទៀតថាចក្ខុកើតឡើងហើយញាណកើតលឡើងហើយបញ្ញាកើតឡើងហើយវិជ្ជាកើតឡើងហើយពន្លឺកើតឡើងហើយបុពេ្វអននុស្សតេសុចមេ្មសុចក្ខុំឧទបាទិញាណំឧទបាទិ បញ្ញាឧទបាទិវិជ្ជាឧទបាទិអណេកោឧទបាទិ ។ ព្រះពុទ្ធទ្រង់រកឃើញនូវដំណើរពិតនៃធម្មជាតិនេះ ព្រះអង្គ មានបំណងពន្យល់ផ្សព្វផ្សាយដល់មនុស្សទូទៅឲ្យបានទូលំទូលាយសម្រាប់គោលបំណងនេះព្រះអង្គត្រូវដាក់ទ្រឹស្តីនេះចូលជាពាក្យ«វចនៈ» ដើម្បីធ្វើការពន្យល់បកស្រាយឲ្យងាយយល់ឆាប់ចាប់បាន ។ ព្រះអង្គ ទ្រង់សំដែងថា «ឥមស្មឹសតិឥទំហោតិឥមស្សឧប្បាទឥទំឧប្បជ្ចតិឥមស្មឹអសតិឥសតិឥទំន ហោតិឥមស្ស និរោធឥទំនិរុជ្ឈតិ។ប្រសិនបើនេះមាននោះក៏មានប្រសិនបើនេះកើតនោះក៏កើតប្រសិនបើនេះគ្មាននោះក៏គ្មានប្រសិនបើនេះបញ្ចាប់នោះក៏បញ្ចប់
          នេះគឺជាទ្រឹស្តីទូទៅ នៃបដិច្ចសមុប្បាទធម៌ដែលនិយាយអំពីការកើតឡើងនិងរលត់ទៅនៃធម្មជាតិ។ ដូច្នេះព្រះធម៌នេះបដិសោធចោលនូវទ្រឹស្តីឬទិដ្ឋិដែលថាអ្វីៗគ្រប់យ៉ាង គឺអមតៈមិនប្រែប្រួលមិនផ្លាស់ប្តួរឬក៏ អាត្ន័នដែលជាសស្សតទិដ្ឋិហើយម្យ៉ាងទៀតក៏បដិសេធចោលនូវឧច្ឆេទទិដ្ឋិដែលនិយាយអំពីដំណើរការកើតឡើងនិងការរលត់ទៅវិញក្នុងន័យកំពុងតែបន្តឬវិវត្តទៅមុខ។ដំណើរនេះគឺព្រះអង្គបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងព្រះសូត្រដូចជាកច្ចានគោត្រសូត្រជាដើម ។ នៅក្នុងសូត្រនេះព្រះអង្គទ្រង់មានពុទ្ធដីកាទៅកាន់ព្រះ កច្ចានគោត្រថា«ម្មាលកច្ចានៈសត្វលោកនេះច្រើនកែអាស្រ័យនូវចំណែកពីរយ៉ងគឺ
          . អត្ថិភាពសស្សតទិដ្ឋិ
          .នត្ថិភាពឧច្ឆេទទិដ្ឋិ។
          នត្ថិភាពនៅក្នុងលោក រមែងមិនមានដល់បុគ្គលឃើញនូវហេតុជាទីកើតនែលោកដោយប្រាជ្ញាដ៏ ប្រពៃ តាមពិតឡើយ។
          អត្ថិភាពក្នុងលោកនេះរមែងមិនមានដល់បុគ្គលដែលឃើញនូវទីរលត់ នៃលោកដោយប្រាជ្ញាដ៏ប្រពៃ តាមពិតឡើយ។ សត្វលោកនេះច្រើនតែជាប់ជំពាក់ដោយឧបាយឧបាទាន និងសេចក្តីប្រកាន់មាំចំណែកឯ ខាងអរិយសាវកនេះ រមែងមិនចូលទៅដល់មិនប្រកៀកប្រកាន់មិនអធិដ្ឋានូវសេចក្តីប្រកាន់មាំនូវឧបាយ និង ឧបាទាននូវការតាំងទុក្ខនៃចិត្តនូវសេចក្តីប្រកាន់មាំនិងអនុសយក្កិលេសនោះ។ថាខ្លួនរបស់អញដូច្នេះឡើយ។
          ឧបាទានក្ខន្ធទុក្ខកាលកើតក៏កើតឡើងឧបាទានក្ខន្ធទុក្ខកាលរលត់ក៏រលត់ទៅព្រោះហេតុនោះទើបអរិយសាវ័កមិនសង្ស័យមិនងឿងឆ្ងល់ឡើយ ។ ញាណរបស់អរិយសាវ័ករមែងនៅក្នុងឧបាទានក្ខន្ធទុក្ខនោះ ដោយមិនបាច់ជឿពាក្យបុគ្គលដទៃឡើយ។
          ឪវាទនេះគឺមានសារៈសំខាន់ណាស់ព្រះពុទ្ធទ្រង់មានពុទ្ធដីកាយ៉ាងច្បាស់​ថាព្រះអង្គ ទ្រង់​លៈបង់​ចោ​ល​ នូវអន្ត ធម៌គឺធម៌ជាផ្លូវទាំងឡាយពីរយ៉ាងហើយទ្រង់សំដែងនូវផ្លូវកណ្តាល។
          ទេ្វអនេ្តអនុបគមតថាកតោមជ្ឈេនធម្មំទេសេតិ។ការសំដែងដោយផ្លូវកណ្តាលនេះគឺសំដែងអំពីបដិច្ចសមុប្បាទដែលទាក់ទងទៅនឹងអ្វីទាំងឡាយក្នុងធម្មជាតិ ។ ដូច្នេះនេះគឺជាទស្សនៈវិជ្ជាដ៏សំខាន់«ព្រះធម៌របស់ ព្រះ​​ពុទ្ធអ៊ីចឹងគឺវាមាននូវមជ្ឈិមទស្សនៈវិជ្ជា «បដិច្ចសមុប្បាទធម៌និងមាននូវមជ្ឈិមបដិបត្តិ «មជ្ឈិមាបដិបទា »
          បដិច្ចសមុប្បាទធម៌នេះដើរតួដ៏សំខាន់នៅក្នុងទស្សនវិជ្ជារបស់ព្រះពុទ្ធដោយសារមជ្ឈិមទេសនានេះ គឺ ​ជាឬសគល់នៃពាក្យប្រៀបប្រដៅទាំងឡាយ ។ ព្រះធម៌នេះគឺជារបៀបនៃការបង្ហាញបន្យល់ពីអនិច្ចតាធម៌ តាមបែបទស្សនវិជ្ជា ។ នេះជាគោលជំហរដ៏សំខាន់នៃបដិច្ចសមុប្បាទធម៌ដែល​មិន​ទទួល​ស្គាល់​នូវអ្វីៗ​ទាំង ឡាយថាជាលក្ខណៈឯករាជ្យសារធាតុឯកឯងដោយមិនអាស្រ័យទៅលើហេតុនិងបច្ច័យដទៃផ្សេងទៀត ។​សេចក្តីពន្យល់ថាហេតុអ្វីបានថាបដិច្ចសមុប្បាទធម៌ដែលទាក់ទងទៅ នឹងសេចក្តីទុក្ខជាកត្តា​សំខាន់បំផុត​នៅ​ក្នុងទស្សនវិជ្ជាពុទ្ធសាសនា ។ សារៈសំខាន់នោះគឺថាពុទ្ធបរិស័ទ​ទាំងឡាយច្រើនតែគិត​លំអៀងថា​បដិច្ច​ សមុប្បាទធម៌គឺជាធម៌ដែលពន្យល់អំពីការកើតឡើងនៃកងទុក្ខ ។ ទស្សនៈនេះគឺមិន​ដូច្នោះ​ឡើយ​នេះគ្រាន់​ តែជាទម្រង់បែបបទឬច្បាប់ជាក់លាក់នៃរួមបន្តនៃបដិច្ចសមុប្បាទធម៌ដែលមានជាអាថ៍ឥមស្មឹសតិឥទំហោតិប៉ុណ្តោៈ   ការសំដែងពន្យល់របស់របស់ព្រះ​ ពុទ្ធអំពីការកើតឡើងនៃទុក្ខនៅក្នុងលក្ខណៈនេះ​គឺជាការឆ្លះ​បញ្ចំា​ង​ ថ្មីមួយនៃសេចក្តីទុក្ខជាធម្មតាសាសនាមួយចំនួនប្រកាន់នូវទស្សនៈឬជំនឿ ថាសេចក្តីរបស់មនុស្ស លោកគឺ​ លទ្ធផលបានធ្វើឲ្យកន្លងឬប្រព្រឹត្តល្មើសទៅនឹងបទបញ្ញាត្តដាក់ទោសឬទណ្ឌកម្មធ្វើឡើងដោយអាទិ ​ទេពចំពោះអ្នកធ្វើខុស។
          អត្តនាវកតំបាបំអត្តនាសង្គិលិស្សតិអត្តនាកតំបាបំអត្តនាវវិសុជ្ឈតិ។
        សុទ្ធិអសុទ្ធិបច្ចត្តំនាញេ្ញអញ្ញំវិសោធយេ ។ បុគ្គលធ្វើបាបដោខ្លូនឯងរមែងសៅហ្មងដោយខ្លួនឯងបុគ្គល មិនធ្វើបាបដោយខ្លួនឯងបុគ្គលនឹងបរិសុទ្ធដោយខ្លួនឯង ។ សេចក្តីបរិសុទ្ធនិងសេចក្តីមិនបរិសុទ្ធអាស្រ័យ លើបុគ្គល ខ្លួនឯងគ្មានបុគ្គលណាញុំាងអ្នកដទៃឲ្យបរិសុទ្ធបានឡើយ ។ ដូច្នេះបដិច្ចសមុប្បាទធម៌ ពន្យល់ថា ទុក្ខត្រូវបានបង្កើតឡើងដោយបុគ្គលខ្លួនឯងចេញពីសេចក្តីទុក្ខនេះគ្មានបុគ្គលម្មាក់ឬអាទិទេពអាចជួយ​ស​ង្រ្គោះ ​បុគ្គលឲ្យរួចចាកពីសេចក្តីទុក្ខនេះបានឡើយ។
. បដិច្ចសមុប្បាទធម៌១២
Ø  សង្ខារទាំងឡាយកើតមានព្រោះបច្ច័យគឺអវិជ្ជា
Ø  វិញ្ញាណ        កើតមានព្រោះបច្ច័យគឺសង្ខារ
Ø  នាមនិងរូប    កើតមានព្រោះបច្ច័យគឺវិញ្ញាណ
Ø  អាយតនៈ៦  កើតមានព្រោះបច្ច័យគឺនាមនិងរុប
Ø  សម្ផស្សៈ      កើតមានព្រោះបច្ច័យគឺអាយតនៈ៦
Ø  វេទនា           កើតមានព្រោះបច្ច័យគឺសម្ផស្ស
Ø  តណ្ហា          កើតមានព្រោះបច្ច័យគឺវេទនា
Ø  ឧបាទាន      កើតមានព្រោះបច្ច័យគឺតណ្ហា
Ø  ភព              កើតមានព្រោះបច្ច័យគឺឧបាទាន
Ø  ជាតិ             កើតមានព្រោះបច្ច័យគឺភព
Ø  ជរានិងមរណៈកើតមានព្រោះបច្ច័យគឺជាតិ។
សេចក្តីសោកសេចក្តីខ្សឹកខ្សួលសេចក្តីព្រួយបារម្ភសេចក្តីតូចចិត្ត     និងសេចក្តីសង្រ្អៀតចង្អល់
ទាំង​ឡាយក៏រមែងកើតមានព្រោះជាតិជាដែរបច្ច័យដែរ ។ ​ ការរលត់ទៅនៃសង្ខារ​ព្រោះរលត់ដោយ​អរិយមគ្គ ឥតមាន​សេសសល់នៃអវិជ្ជាគឺៈ

v  ការរលត់ទៅនៃ        វិញ្ញាណ      ព្រោះរលត់ទៅនៃសង្ខារ
v  ការរលត់ទៅនៃ        នាមនិងរូប  ព្រោះរលត់ទៅនៃវិញ្ញាណ
v  ការរលត់ទៅនៃ        អាយតនៈ៦  ព្រោះរលត់ទៅនៃនាមនិងរូប
v  ការរលត់ទៅនៃ        សម្ផស្ស        ព្រោះរលត់ទៅនៃអាយតនៈ៦
v  ការរលត់ទៅនៃ        វេទនា        ព្រោះរលត់ទៅនៃសម្ផស្ស
v  ការរលត់ទៅនែ        តណ្ហា           ព្រោះរលត់ទៅនៃវេទនា
v  ការរលត់ទៅនៃ        ឧបាទាន     ព្រោះរលត់ទៅនៃតណ្ហា
v  ការរលត់ទៅនៃ        ភព              ព្រោះរលត់ទៅនៃឧបាទាន
v  ការរលត់ទៅនៃ        ជាតិ             ព្រោះរលត់ទៅនៃភព
v  ការរលត់ទៅនៃ        ជរានិងមរណៈព្រោះរលត់ទៅនៃជាតិ។
សេចក្តីសោកសេចក្តីខ្សឹបខ្សួលសេចក្តីព្រួយបារម្ភសេចក្តីតូចចិត្តសេចក្តីចង្អៀតចង្អលទាំងឡាយ ​ក៏​រមែ​ ងរលត់ទៅនៃជាតិនេះដែរការរលត់ទៅនៃកងទុក្ខទាំងអស់នេះមានដោយប្រការដូច្នេះ។
បដិច្ចសមុប្បាទ គឺជាធម៌កើតឡើងអាស្រ័យដែនមានប្រភពកើតឡើងព្រមហើយផលក៏​កើតឡើង​ព្រម​ឬ​ថាធម៌នេះកើតឡើងអាស្រ័យមានបច្ច័យជាដែនជាប្រភពទើបកើតឡើងបាន។
សង្ខារធម៌ដែលកើតឡើងនោះ គឺនៅត្រង់ប្រុងធ្វើឬតាក់តែងអាស្រ័យមានចេតនាជាកុសលជា​ដែន​ជា​ប្រភពឬថាសង្ខារធម៌ប្រុងធ្វើតាក់តែងកើតមានឡើង ព្រោះអាស្រ័យមានអវិជ្ជា គឺសេចក្តីមិនដឹងឬ​មោ​ហោ​សេច​ក្តី​ល្ងង់វង្វេងមិនដឹងក្នុងសច្ចៈ៤ជាហេតុ។
          សង្ខារកើតមានបានជាបច្ច័យនំាឲ្យវិញ្ញាណមកតាំងនៅកុសលចេតនា និងអកុសលចេតនាជា​ប្រភព ជា​​​ដែនកើតរបស់សង្ខារធម៌ដែលតាំងនៅត្រង់ភពមានមហាភូតរូប៤គឺៈ
          . អាកាសធាតុៈក៏តាក់តែងឡើងបានជាបច្ច័យនាំឲ្យនាមរូបកើតឡើង។
          . នាមរូបៈកាលបើកើតមានរមែងជាបច្ច័យនាំឲ្យសឡាយតនៈកើតមាន។
          .អាយតនៈ៦ ជាលំនៅរបស់អារម្មណ៏ជាទីដែលចិត្តតោងយកអារម្មណ៏កាលបើអាយតនៈ​កើត​មាន​បានជាបច្ច័យនាំឲ្យផស្សៈរមែងកើតមាន ។ ព្រោះអាយតនៈតាក់តែងកើតឡើងពីមហាភូតរូប​៤ពីអាកាស​ធាតុដែលនៅជាមួយគ្នារមែងមានការប៉ះផ្ទប់ហើយការប៉ះផ្ទប់នេះក៏ចាត់ទុកជាអារម្មណ៏មួយដែរ ។ ដូច្នេះ​កាលបើមានផស្សៈនៅត្រង់អាយតនៈណាជាបច្ច័យនាំឲ្យវេទនាកើតឡើងនៅត្រង់អាយតនៈនោះ ។ វេទនា​ជាធម្មជាតិដឹងឬសោយរសរបស់អារម្មណ៏កាលបើវេទនាកើតឡើងជាបច្ច័យនាំឲ្យតណ្ហាកើតមាន គឺសេចក្តី​ប្រាថ្នាចំពោះរស់របស់អារម្មណ៏កាលបើចិត្តប្រាថ្នាពោលគឺតណ្ហាកើតមានជាបច្ច័យនាំឲ្យឧបាទាន គឺចូល​ទៅ​កាន់យកប្រកាន់មាំចំពោះអារម្មណ៏ក៏កើតមានសេចក្តីលោភៈកើតឡើងរមែងញុំងបុគ្គលឲ្យជាប់ជំពាក់ចំពោះអារម្មណ៏នោះ ។ ឯការកាន់យកប្រកាន់មាំនោះគឺកាន់យកវត្ថុសត្វបុគ្គលដែលមាននៅក្នុងភពនោះ ៗជា​បច្ច័យនាំឲ្យភពកើតមានឡើងបានដល់កម្មភព១ឧប្បត្តិភព១បានជាបច្ច័យនាំឲ្យជាតិកំណើត៤ក៏កើតមានឡើង។ ឯជរាមរណៈកើតសេចក្តីក្រៀមស្ងួតចិត្តសេចក្តីខ្សឹបខ្សួលសេចក្តីទោមនស្សតែងមានព្រមតែង ​កើត​ព្រម​ព្រោះអាស្រ័យហេតុយ៉ាងនោះ ។ ឃើញថាបដិច្ចសមុប្បាទធម៌ក៏មិននៅក្រៅអំពីរូបធម៌នាមធម៌នេះដែរទាំង​នេះ គឺជាពន្លឺសំរាប់ការចំរើនវិបស្សនាភាវនាគោលដៅគឺបង្កើតវិបស្សនាបញ្ញាដើម្បីរំលត់អវិជ្ជាដែលជាប្ញ ​ស​គល់​​នៃទុក្ខ។
. ការចែកបដិច្ចសមុប្បាទជាវដ្ដៈ
          បដិច្ចសមុប្បាទត្រូវបានចែកជាវដ្ដៈមាន៣ចំណែកគឺះ
                   . កម្មវដ្ដៈបានដល់សង្ខារ «កម្ម» និងកម្មភព
                   . វិបាកវដ្ដៈបានដល់វិញ្ញាណ. នាមរូប. សឡាយតនៈផស្ស. វេទនា។
                   . កិលេសវដ្ដៈបានដល់អវិជ្ជាតណ្ហានិងឧបាទានកម្មវដ្ដ វិបាកវដ្តកិលេសវដ្ត។

          . កម្មវដ្ដៈ (Cyclical Kamma ) គឺដំណើររបស់កម្មដែលមានការតាក់​តែងឡើងនូវ​ចេតនា​ប្រព្រឹត្ត​ទៅ​មិនចេះអស់មិនចេះហើយ។ពាក្យថាចេតនា (Intention ) សំដៅយកឆន្ទៈមនុស្សប្រាថ្នាធ្វើនេះធ្វើនោះ ​ឬ​ អនុវត្តន៏យ៉ាងនេះយ៉ាងនោះមិនចេះចប់ហើយជាសភាវៈធម្មជាតិកើតមានចំពោះមនុស្សគ្រប់វ័យគ្រប់ភេទនិងគ្រប់ជាតិសាសន៏។
          នៅក្នុងដំណើររបស់វដ្តៈនេះទៀតសោតបានរុញច្រានទៅនូវចេតនាពីរយ៉ាងទៀតគឺចេតនាល្អនិង​ចេ​ត​​​​នា​អាក្រក់។. ចេតនាល្អនឹងផ្តល់ផលល្អ (Good consequence )ចំណែកចេតនាអាក្រក់នឹងផ្តល់ផលអាក្រក់ (Bad consequence) ។ ដូច្នេះនីតិកម្មនៃបទបញ្ញាតិ្ត​នានាសម្រាប់ឲ្យមនុស្ស​តាំងនៅក្នុង​កន្លង​ នៃចេតនា​ហើយ​បទ​បញ្ញតិ្ត​ ទាំងនោះតម្រង់ឲ្យដើរតាមកម្មណាឬអំពើណាដែលមនុស្សអាចរស់នៅសុខសាន្តជាមួយគ្នាបាន។
            . វិបាកវដ្តៈ (Cyclical Consequence) គឺជាផលរបស់កម្មឬជាផលនៃអំពើដែលបានប្រព្រឹត្តកន្លងមក។
ពាក្យថាផលមានន័យថា «ជាទីបំផុត» គឺជាទីបំផុតនៃកម្មដែល​ត្រូវបញេ្ចញក៏​សម្រេចបាន​នូវផលហើយផល​នោះឯង​ត្រូវ​កំណត់ដោយភាវៈ៥ប្រភេទគឺៈ
            ១វិញ្ញាណ (Consciences) បានដល់ការដឹងគឺការដឹងតាមភ្នែកហៅថាចក្ខុវិញ្ញាណ។
v  ការដឹងតាមត្រចៀក  ហៅថា                   សោតវិញ្ញាណ
v  ការដឹងតាមច្រមុះ     ហៅថា                   ឃានវិញ្ញាណ
v  ការដឹងតាមអណ្តាត  ហៅថា                   ជីវ្ហាវិញ្ញាណ
v  ការដឹងតាមផ្លូវកាយ  ហៅថា         កាយវិញ្ញាណ
v  ការដឹងតាមផ្លូវចិត្ត    ហៅថា                   មនោវិញ្ញាណ។
កាលណាផលល្អកើតឡើការដឹងនោះរមែងប្រព្រឹត្តទៅជាសុខប៉ុនែ្តប្រសិនបើផលអាក្រក់កើតឡើងការដឹងនោះរមែងប្រព្រឹត្តទៅជាទុក្ខ។ដូចជីវិតរស់នៅរបស់មនុស្សកាលបើមនុស្សរស់នៅក្នុងសង្គមមានច្បាប់ទម្លាប់ល្អមនុស្សគ្រប់គ្នាប្រតិបត្តិតាមច្បាប់ផលនៃសង្គមក៏កើតឡើងមានសណ្តាប់ធ្នាប់ល្អចិត្តរបស់មនុស្សរមែងដឹងច្បាស់ថាខ្លួនរស់នៅមានសេចក្តីទុក្ខដូច្នេះឯង។
. នាមរូប (Mind and Matter) សំដៅដល់ជីវិតរបស់មនុស្សដែលអាស្រ័យដោយជីវៈ(Life) និងសរីរៈ (Body)។សភាវៈនៃជីវៈគឺជានាមដែលទទួលនូវការដឹងមានន័យថាជាភាវៈដឹងចំណែក ​ឯសរីរៈ​គឺជារូប​ដែលជាភាវៈ​ ពុំដឹង។ធម្មជាតិពីរយ៉ាងនេះរស់នៅអាស្រ័យគ្នាសភាពទុកលំបាកឬសុខសាន្តរបស់រូបឬសរីរៈគឺនាមជាអ្នក ​ទទួល​ដឹង​នូវ​ សភាពជាទុក្ខលំបាកនិងសុខសាន្តនោះៗចំណែកសភាពទោមនស្សសោមនស្សកើតចេញពីនាមក៏អាស្រ័យ ​រូប​ផងដែរ​ទើបសភាពដូចេ្ចះ (ទោមនស្សសោមនស្ស) អាចប្រព្រឹត្តទៅបាន។
            . សឡាយតនៈ(Matter six bases ) ជាវត្ថុទាំង៦ដែលកើតឡើង​អាស្រ័យ​នៃសរីរៈ​នេះហើយ​វាគឺភ្នែក​ត្រចៀក. ច្រមុះ. អណ្តាត . កាយ. ចិត្តប្រព្រឹត្តទៅ ​គ្រប់ឥរិយាបថទាំងអស់​របស់មនុស្ស​។ព្រោះហេតុនោះហើយ​ទើបត្រូវ​ មានច្បាប់ដើម្បីបញ្ញាតិ្តតាំងឡើងទុកសម្រាប់ប្រើ់បា្រស់វាឲ្យស្របតាមឆន្ទះនៃមនសុ្សគ្រប់គ្នាចង់បានគឺជាផលប្រយោជន៍នៃសេចក្តីសុខសាន្តទាំងអស់គ្នា៕
            ៤​​ផស្សះ​​(Contact)​ជាផលទទួលពីធម្មជាតិក្នុងការទ្ទួលភ្ជាប់ពីសរីរះមកជីវះ​   ការកើតឡើងរបស់ផស្សអា
ស្រ័យដោយការប្រជុំនូវភាវះ៣ទៀតគឺ  សឡាយតនះ វិញ្ញាណ និងវេទនា ។
          ៥ វេទនា ​(feeling)  គឺជាធម្មជាតិទទួលដឹង ទទួលដឹងនូវអារម្មណ៍គឺរស់នៅក្នុងលោកនែការឃើញ
ការដឹង ឭការដឹងក្លិន ការដឹងរស ការសភាពក្តៅត្រជាក់ដែលបា្រកដឡើងក្នុ្ងជីវិតរស់នៅប្រចាំថ្ងែ។
          ដូច្នេះ វិបាកវដ្តះ គឺជាដំណើរប្រព្រឹត្តទៅរបស់ធម៌ដែលជាផលរបស់ក​ម្មមានវិញ្ញាណ នាមរូប សឡាយ
តនះ ផស្សះ វេទនា អាស្រ័យនៅសម្ព័ន្ធគ្នាក្នុងសភាពជាផល នឹងអាចជាការជាប់ជំពាក់របស់ចិត្ត អាចប្រព្រឹត្ត
កម្មល្អ កម្មអាក្រក់បានទៀតទើបជាហេតុដែលធ្វើឲ្យចិត្តសៅហ្មងកើតឡើងដែលហៅថាកិលេស ។
          ៣ កិលេសវដ្តះ (Cyclical  defilements) ​ គឺជាសភាពសៅហ្មងនែចិត្តដែលប្រព្រឹត្តទៅដោយដំណើរ
វិវត្តក្នុងសេចក្តីមិនដឹងបា្រថ្នា និងប្រកាន់ជាប់ចិត្ត (អវិជ្ជា តណា្ហ និងឧបាទាន)​
១អវិជ្ជាសំដៅដល់សភាពមិនដឹងក្នុងសច្ចះទាំងពីរគឺ បញ្ញត្តសច្ចះ និងបរមត្ថះ(Truth​​ Notificational​​ andTruthMetaphysice)ការមិនដឹងចំពោះហេតុទាំងពីរប្រភេទនេះទើបមានសេចក្តីសុខនិងជាហេតុនាំមានសេចក្តីទុក្ខលំបាក ។
២តណា្ហគឺសេចក្តីប្រាថ្នាទៅក្នុងវត្ថុដែលជាហេតុនាំឲ្យកើតទុក្ខ និងវត្ថុតជាហេតុនាំឲ្យសេចក្តីសុខ។
មនុស្សត្រូវប្រព្រឹត្តក្នុងកម្ម ហើយវៀរចាកតកម្មអាក្រក់ ។
          ៣​ឧបាទានគឺសេចក្តីប្រកាន់ជាប់ចិត្តទៅនឹងហេតុ​នាំឲ្យមានសេចក្តីសុខនិង​ទុក្ខ ។ ការពេញ​ចិត្តិក្នុង​កម្មល្អ ឬវត្ថុដែលល្អនាំឲ្យមានសេចក្តីសុខការជាប់ចិត្តក្នុងកម្មអាក្រក់នាំឲ្យមានសេចក្តីទុក្ខ។
          អត្ថន័យនេះកម្មនិងកិលេសផលជាហេតុចំណែកវិបាកជាផល ។ ហេតុជាបច្ច័យឲ្យកើតផល​ហើយ​ជាបច្ច័យឲ្យកើតហេតុដូច្នេះយើងបាន( ហេតុ និងផល)។
          ការរួបរួមបដិច្ចសមុប្បាទដោយន័យ ៣យ៉ាង​  ដើម្បីសម្រួលការកំណត់នៅការកើតឡើងរបស់បាតុភូត
(phenomenas ) ជាកម្មផលនៃកម្ម និងកិលេសដែលមានជាតិ​ ប្ញសារជាតិខុសគ្នាតែអាចហេតុ(Causes)
ឲ្យដល់គ្នានឹងគ្នាបាន​ ។     សេចក្តីនេះមានន័យថា ការកំណត់​​  ប្ញបញ្ញត្តិច្បាប់ក៏ត្រូវតែដឹងឲ្យច្បាស់ដូចពោល
          មកនៅអ្វីជាកម្ម អ្វីជាផលនៃកម្មហើយអ្វីដែលជាកិលេស​ ។  តាមសេចក្តីនមានមកនៅក្នុងបដិច្ចសមុ
ប្បាទធម៌នៃព្រះពុទ្ធសាសនា វាមានលក្ខណះស្របទៅនឹងទស្សនះច្បាប់នៃលោកខាងលិចដែលពោលថាការ
បញ្ញត្តិច្បាប់ត្រូវតែស្របទៅនឹងដំណើរហតុ​និងផលរបស់ចក្រវាឡ​ 
                                                          ៤​ អរិយសច្ចធម៌
          ដំណើរនៃហេតុដែលនាំឲ្យកើតឡើងនូវទុក្ខហើយនឹងការបពា្ចប់ទៅនៃទុក្ខនេះ តាមរយះអរិយសច្ចធម៌
បដិច្ចសមុប្បាទធម៌ មានលក្ខណះបច្ចេកទេស នឹងអរិយសច្ចធម៌៤ ។
          ដូច្នះជាគោលសំខាន់ទស្សនវិជ្ជាតំណាងឲ្យទស្សន ឬ ទ្រឹស្តីដែលបានឲ្យនៅក្នុងបដិច្ចសមុប្បាធម៌។
          អរិយសច្ចធម៌ ៤គឺ 
          ទុក្ខ អរិយសច្ច អរិយសច្ចជាកងនៃសេចក្តីទុក្ខ។
          ទុក្ខសមុទយ អរិយសច្ច  អរិយសច្ចជាហេតុនាំឲ្យកើតឡើងនូវសេចក្តីទុក្ខ។
          ទុក្ខនិរោធ អរិយសច្ច  អរិយសច្ចដែលនាំឲ្យមានការរលត់វិញនៃសេចក្តី
          ទុក្ខនិរោធ  គាមិនីបដិបទា  អរិយសច្ចដែលជាផ្លូវ​បដិបត្តិ ទៅកាន់ទីរំលត់នៃសេចក្តីទុក្ខ។
          ទុក្ខសមុទយអរិយសច្ច គឺជាហេតុនៃទុក្ខនោះគឺតណ្ហា តណ្ហាចែកចេញជា៣ប្រេភទគឺះ
          កាមតណ្ហា គឺសេចក្តីបា្រថ្នាក្នុងកាមទាំងឡាយ១។
          ភវតណ្ហា គឺសេចក្តីបា្រថ្នាក្នុងភព១។
          វិភវតណ្ហា គឹការយល់ឃើញថាស្លាប់ទៅគឺសូន្យមិនកើតទៀត១។
ចំណែក និរោធអរិយសច្ចគឺជាអរិយសច្ចដែលរំលត់ទៅនៃទុក្ខ ឬហៅថា ព្រះនិព្វាន។
          អរិយសច្ច៤គឺទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច   ឬហៅថា   មជ្ឈិមាបដិបទា    មានន័យថាកណ្តាល
ដោយចៀសវាងនូងផ្លូវខុសពីរយ៉ាងគឺះ 
          ១ អត្តកិលមថានុយោគ
            កាមសុខល្លិកានុយោគ ។
          ផ្លូវកណ្តាលគឺមានអង្គ៨ ហៅថា អដ្ឋង្គិកមគ្គគឺ
        ១ សម្មាទិដ្ឋិ   បា្រជ្ញាយល់ឃើញត្រូវ
        ២ សម្មាសង្កប្បោ  សេចក្តីត្រិះរិះត្រូវ
        ៣ សម្មាវាចា  សំដីត្រូវ
        ៤ សម្មាកម្មន្តោ  ការរងារត្រូវ
        ៥ សម្មាអាជីវោ  ការចិពឹាមជីវិតត្រូវ
        ៦ សម្មវាយាមោ  ការព្យាយាមត្រូវ
          សម្មាសតិ  ការរឭកត្រូវ
        ៨ សម្មាសមាធិ  ការតម្តល់ចិត្តឲ្យនឹងត្រូវ។
        ដូច្នេះហើយទ្រឹ​ស្តីនេះ  គឺចាត់ថាជាមូលដ្ឋានដ៏សំខាន់នៃពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ​​   ទស្សនវិជ្ជា
នៃសេចក្តីទុក្ខនោះគឺដោយសារហេតុ និងបច្ច័យវាបពា្ចប់ទៅ គឺជាការបពា្ចប់ទៅនៃ ហេតុ និងបច្ច័យដែរ ។ ព្រះធម៌​នេះក៏បង្ហាញនូវផ្លូវ        ការបតិបត្តិដឹកនាំឆ្ពាះកាន់ការបពា្ចប់នៃទុក្ខនេះផងដែរ ។  
ចំណែកបដិច្ចសមុប្បាទធម៌ និយាយនៅក្នុងលក្ខណបព្ច្រាស់ គឺបានពន្យយល់នូវចំណុចនេះដែរ។
ឯកសារយោង
សាស្រ្តាចារ្យៈ សួន ឱសថ(ទស្សនវិជ្ជាច្បាប់,បោះពុម្ពលើកទី១,ទំព័រ១៧៩,ឆ្នាំ ព.ស.២៥៥១.គ.ស.២០០៧)

0 comments:

Post a Comment